បឹងទន្លេសាប

បឹងទន្លេសាប


ទន្លេសាប រូបភាពពីផ្កាយរណបណាសា
Tonlesap position.jpg
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាបជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាល់ឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មឆ្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាបក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវាភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំនើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំនើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សាបឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ
កំពង់ឆ្នាំង-កំពង់ធំ៖ របាំងណរ៉ាវ ធ្វើអំពីសាច់អួន ក្រឡាញឹកជាច្រើន រយកន្លែងកំពុង បង្ហាញវត្តមាននៅក្នុង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាស្តែងរបាំងណរ៉ាវ ដែលមានប្រវែង ចាប់ពី៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ខ្លះទៀត មាន រហូតដល់ប្រវែងជាង ១០០ម៉ែត្រ ដែលក្រុមឈ្មួញ បានដាក់ស្ទាក់ចាប់ត្រី នៅតាមចរន្តទឹកហូរ ដែលត្រី ធ្វើចរាចរណ៍ ចេញចូលទៅរកកន្លែងពងកូន ក្នុងព្រៃរនាម នារដូវបិទនេសាទ ឆ្នាំ២០១៣នេះ នៅចំណុចខាង ជើងវត្តថ្នល់ឈើទាល ចំនួន១៩របាំង ចំណុចខាងកើត និងខាងត្បូងវត្តថ្នល់ ឈើទាល មានចំនួនប្រមាណ ជាង៦០ របាំង ចំណុចខាងលើ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្នាល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទដោយរាយមង ចងសន្ទូច បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញខាងលើ ដាក់របាំងស្ទាក់ចាប់ត្រី បានយ៉ាងរលូនក៍ដោយសារតែ មានអ្នករត់ការប្រមូលលុយបង់ឲ្យសមត្ថកិច្ច គ្រប់ជំនាញដែលពាក់ព័ន្ធចុះទៅកាន់ទីនោះ ដែលអ្នករត់ការទាំងនោះ គេស្គាល់ឈ្មោះវៀង ថៃ និងអ្នកស្រី ណុនដែលពូកែក្នុងការសូកប៉ាន់សំរបសំរួលជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច។
ដោយឡែក របាំងណរ៉ាវក្រឡាញឹក មានទាំងសាច់ខៀវ សាច់ក្រហម បានកំពុងបង្ហាញវត្តមាន យ៉ាងស្អេកស្កះ នៅ ចំណុចក្បាលកោះតាបរ ទ្វារបឹង ផ្ទះឆេះ ភូមិផ្សោត ភូមិនាងសាវ និង កន្លុកបាយក្អែក ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា របាំងណរ៉ាវ នៅក្នុងភូមិសាស្ត្រខាងលើ មានរាប់រយកន្លែង មានប្រវែងចាប់ពី៣០០ម៉ែត្រ ឡើងទៅ កំពង់ស្ទាក់ចាប់ត្រីគ្រប់ប្រភេទពិសេសកូនត្រីប្រាមានរហូតដល់៨០ភាគរយ ក្នុងចំណោមពូជកូនត្រីដទៃទៀត ក្រុមឈ្មួញក្នុងម្នាក់ មួយរបាំងអាចចាប់កូនត្រីពូជបានចាប់ពី១០០គីឡូក្រាមឡើងទៅនេះ មិនទាន់គិតពីត្រីធំៗ ដែលជាត្រីមេពូជ ដែលក្រុមឈ្មួញស្ទាក់ ចាប់បានលក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះគេចាប់កូនត្រីតូចៗ ដែលជាប្រភព ត្រីសំខាន់ៗយកទៅធ្វើជាត្រីនុយលក់ឲ្យក្រុមអ្នកចិញ្ចឹមត្រីរ៉ស់ និង ត្រីឆ្តោរ នៅក្នុងឃុំផាត់សណ្តាយ ក្នុង១ថ្ងៃៗត្រីរ៉ស់ និងត្រីឆ្តោរវាអាចស៊ីត្រីគ្នាវាធ្វើជាអាហារពី៥តោនទៅ១០តោន ។
ករណីខាងលើនេះ បើទោះមន្ត្រីរដ្ឋបាលជលផល ក៍ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀត បានអះអាងថា សមត្ថកិច្ចរបស់ខ្លួនបានធ្វើការចុះបង្ក្រាបជារៀងរាល់ថ្ងៃ ហើយការបង្ក្រាបគេធ្វើដូចជា ភ្លៀងរលឹម តែជាក់ស្តែងរបាំងណរ៉ាវមានស្អេកស្កះនៅលើផ្ទៃទឹកបឹង ទន្លេសាបដដែល ។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានអះអាងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះថា របាំងលបធ្វើអំពីសាច់អួន នៅក្នុងភូមិថ្នល់ឈើទាល និង នៅចំណុចជាច្រើនទៀតក្នុងដែនទឹកដែលគ្រប់គ្រងដោយរូបលោក «បានបង្រ្កាបស្ទើរតែរៀងរាល់ថ្ងៃ ហើយនៅក្នុងភូមិថ្នល់ឈើទាលនេះឯងបង្ក្រាប៤-៥ថ្ងៃជាប់ៗគ្នាមក ថ្ងៃនេះក៍បង្ក្រាបដែរ ហើយការបង្ក្រាបនេះ ធ្វើឲ្យក្រុមអ្នកនេសាទមួយ ចំនួនតូចតវ៉ាផងដែរ» ។  ដោយឡែកនាយ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន សុវណ្ណរិទ្ធ បានប្រាប់ដើមអម្ពិលតាមរយៈទូរស័ព្ទ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហានេះ ថា«ករណីខាងលើលោក កំពុងតែធ្វើការងារហ្នឹងហើយ នៅក្នុងឃុំផាត់សណ្តាយ នេះតែម្តង» ៕

No comments:

Post a Comment