ទឹកជ្រោះ ក្បាលឆាយព្រែកកោះ
ទឹកជ្រោះក្បាលឆាយព្រែកកោះជាកន្លែងចាប់អារម្មណ៍ដែលភ្ញៀវទេសចរណ៍ទៅទស្សនា។ ភ្ញៀវទេសចរមកពីជុំវិញពិភពលោកចង់ទៅទស្សនាទឹកជ្រោះក្បាលឆាយព្រែកកោះ ដោយសារទីនេះមានទេសភាពស្រស់ស្អាតបំផុតនៃតំបន់ជិតៗគ្នា។ ភ្ញៀវទេសចរអាចរីករាយនឹងពេលវេលាដ៏សុខសាន្ដ និងស្ងប់ស្ងាត់របស់ទឹកជ្រោះនេះ ដែលជាកន្លែងមួយនៅឆ្ងាយពីភាពអ៊ូអរនៃទីរួមខេត្ត។ កូនរបស់លោកអ្នកនឹងមានពេលវេលាដ៏រីករាយ ប្រសិនលោកអ្នកនាំពួកគេទៅពិកនិកនៅទឹកជ្រោះក្បាលឆាយព្រែកកោះ។ ទឹកដ៏ត្រជាក់រួមនឹងព្រៃឈើដុះជុំវិញទឹកជ្រោះនេះធ្វើអោយទីនេះជាកន្លែងពិកនិកដ៏ល្អឥតខ្ចោះ។
អ្នកធ្វើដំណើរអាចជួលរថយន្ដនិងទៅទស្សនាទឹកជ្រោះនេះដែលក្នុងពេលធ្វើដំណើរ គេអាចគយគន់កន្លែងដ៏ជាទីចាប់អារម្មណ៍របស់ខេត្តកោះកុង។ ទឹកជ្រោះនេះមានទីតាំងនៅក្នុងភូមិនាងកុក ឃុំបាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទឹកជ្រោះនេះមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ តំបន់ទឹកជ្រោះនេះជាតំបន់ថែរក្សាធម្មជាតិ និងសត្វព្រៃ ដែលអ្នកធ្វើដំណើរអាចឃើញប្រភេទសត្វនិងរុក្ខជាតិកម្រមួយចំនួនដូចជាផ្កា Flora និងសត្វ Fauna ។ ដូច្នេះ អំឡុងពេលស្នាក់នៅខេត្តកោះកុង សូមទៅទស្សនាទឹកជ្រោះក្បាលឆាយព្រែកកោះ កោះកុង!
ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញ ទឹកធ្លាក់ក្បាលឆាយបានរីងស្ទើរជិតអស់ តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរ ដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។ សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍។
ទឹកជ្រោះកាចាញ
ទឹកជ្រោះកាចាញ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅឃុំកាចាញ ស្រុកបានលុង មានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។ ទឹកជ្រោះកាចាញ មានកម្ពស់១២ម៉ែត្រ ដែលហូរគ្មានទីបញ្ចប់ តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក ក្នុងស្រុកលំផាត់។ តំបន់នេះសម្បូរណ៍ទៅដោយទេសភាពពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និង ម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និង ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ ។ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាព និង ជិះដំរី៕ សូមទស្សនា រូបភាព ខាងក្រោម!!!
: http://www.popzone.asia/?news=2561#sthash.kMVkPiuw.dpuf
No comments:
Post a Comment