ខេត្តមណ្ឌលគិរី
សម្រស់មណ្ឌលគិរី
មណ្ឌលគិរី ខេត្តល្អស្រស់ ពិតជារបស់ កម្ពុជា
សម្បត្តិធម្មជាតិ ត្រូវគាំពារ វប្បធម៌នានា ត្រូវរក្សា។
ពេលបានទៅដល់ ក្នុងចិន្តា ពិតជាស្រស់ថ្លា សែនអស្ចារ្យ
ទេសភាពនានា គាប់នេត្រា ឆ្លាក់ជាប់ចិន្តា គ្មានថ្ងៃភ្លេច។
ប៊ូស្រាត្រជាក់ ទាំងកាយា អូប្លាយទឹកថ្លា ភ្លឺដូចពេជ្រ
សមុទ្រឈើសែនខ្ពស់ មើលថ្ងៃលិច ព្រៃឈើរំលេច ព្រះសូរ្យសែង។
ទឹកធ្លាក់រម្យនា ពិតល្បាញល្បី ដំនាក់ស្តេចឃ្មាតខ្មី ប្រឹងសំដែង
ភ្នំដោះក្រមុំ ពិតខែងរ៉ែង ខំអួតសំញែង ដាក់ទេសចរ។
សម្រស់ទេសភាព មណ្ឌលគិរី បីពណ៌គ្មានពីរ សែនស្មោះស
បៃតងលឿងខ្ចី មាសលំអ ទាក់ភ្នែកទេសចរ គ្រប់វេលា។
ទេសភាពផ្សេង។
ទេសភាពផ្សេង។
No comments:
Post a Comment